ព្រះត្រៃបិដក ភាគ ៩៥

 [៤៧៤] ធម៌​ដែល​ប្រកបដោយ​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា រមែង​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ … ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​សុខ ច្រឡំ​ដោយ​កាយវិញ្ញាណ ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៧៥] ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា រមែង​កើតឡើង ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ទុក្ខ ច្រឡំ​ដោយ​កាយវិញ្ញាណ ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៧៦] ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា រមែង​កើតឡើង ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៧៧] ធម៌​ដែល​ប្រកបដោយ​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា រមែង​កើតឡើង ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា ជា​អហេតុកៈ ខន្ធ១ អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 637828138212349363
ទៅកាន់ទំព័រ៖