ព្រះត្រៃបិដក ភាគ ៩៥

 [៤៧៨] ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា រមែង​កើតឡើង ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ទុក្ខ ច្រឡំ​ដោយ​កាយវិញ្ញាណ ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៧៩] ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា រមែង​កើតឡើង ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​អហេតុកៈ ខន្ធ១ អាស្រ័យ​ខន្ធ២ ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៨០] ធម៌​ដែល​ប្រកបដោយ​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា រមែង​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា ក្នុង​អា​រុ​ប្បៈ ខន្ធ១ អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 637828138452361344
ទៅកាន់ទំព័រ៖