ព្រះត្រៃបិដក ភាគ ៩៥
[៥១៥] ធម៌ ដែលប្រកបនឹងធម៌ ដែលប្រកបដោយសុខវេទនា និងប្រកបដោយសុខវេទនា រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ប្រកបនឹងខន្ធ១ ដែលប្រកបដោយសុខវេទនា ខន្ធ១ ប្រកបនឹងខន្ធ២។
ចប់ សម្បយុត្តវារៈ។
បញ្ហាវារៈ
[៥១៦] ធម៌ ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ដែលប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ គឺហេតុដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ហេតុដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[៥១៧] ធម៌ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃធម៌ដែលប្រកបដោយទុក្ខវេទនា ដោយហេតុប្បច្ច័យ គឺហេតុ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
ID: 637828142144868647
ទៅកាន់ទំព័រ៖