ព្រះត្រៃបិដក ភាគ ៩៥
[៥១៨] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យ នៃធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយហេតុប្បច្ច័យ គឺហេតុដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ហេតុដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[៥១៩] ធម៌ ដែលប្រកបដោយសុខវេទនា ជាបច្ច័យ នៃធម៌ដែលប្រកបដោយសុខវេទនា ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលប្រកបដោយសុខវេទនា ហើយពិចារណាដោយចិត្ត ដែលប្រកបដោយសុខវេទនា ចេញអំពីឈាន ដែលប្រកបដោយសុខវេទនា ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណា ដោយចិត្ត ដែលប្រកបដោយសុខវេទនា។ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ដែលប្រកបដោយសុខវេទនា ដោយចិត្ត ដែលប្រកបដោយសុខវេទនា ពិចារណានូវពួកកិលេស ដែលខ្លួនសង្កត់សង្កិនបានហើយ ដឹងនូវពួកកិលេស ដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុន
ID: 637828142393462361
ទៅកាន់ទំព័រ៖