ព្រះត្រៃបិដក ភាគ ៩៥
ឃើញច្បាស់នូវពួកខន្ធ ដែលប្រកបដោយសុខវេទនា ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលប្រកបដោយសុខវេទនា ហើយតេ្រកអរ រីករាយ រាគៈ ដែលប្រកបដោយសុខវេទនា កើតឡើង ព្រោះប្រារព្ធនូវវត្ថុទាំងនោះ ទិដ្ឋិកើតឡើង។បេ។ ពួកខន្ធដែលប្រកបដោយសុខវេទនា កើតឡើង ព្រោះបា្ររព្ធនូវពួកខន្ធ ដែលប្រកបដោយសុខវេទនា។
[៥២០] ធម៌ ដែលប្រកបដោយសុខវេទនា ជាបច្ច័យ នៃធម៌ដែលប្រកបដោយទុក្ខវេទនា ដោយអារម្មណប្បច្ច័យ គឺទោមនស្សរបស់បុគ្គលអ្នកមានសេចក្តីស្តាយក្រោយ កើតឡើង ព្រោះឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលប្រកបដោយសុខវេទនា ទោមនស្ស របស់បុគ្គលអ្នកមានសេចក្តីស្តាយក្រោយ កើតឡើង ព្រោះលះបង់ឈាន ដែលប្រកបដោយសុខវេទនា ពួកខន្ធ ដែលប្រកបដោយទុក្ខវេទនា កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយសុខវេទនា។
ID: 637828142615493734
ទៅកាន់ទំព័រ៖