ព្រះត្រៃបិដក ភាគ ៩៥

 [៥២១] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ នៃ​ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា ហើយ​ពិចារណា ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ចេញ​អំពី​ឈាន ដែល​ប្រកបដោយ​សុខវេទនា ចេញ​អំពី​មគ្គ ចេញ​អំពី​ផល ហើយ​ពិចារណា ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា។ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ ដែល​ប្រកបដោយ​សុខវេទនា ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ពិចារណា នូវ​ពួក​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ឃើញច្បាស់​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខវេទនា ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា រមែង​តេ្រ​កអរ រីករាយ រាគៈ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា រមែង​កើតឡើង ព្រោះ​បា្រ​រព្ធ​នូវ​វត្ថុ​ទាំងនោះ ទិដ្ឋិ កើតឡើង វិចិកិច្ឆា​កើតឡើង ឧទ្ធច្ចៈ​កើតឡើង។
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 637828142814432293
ទៅកាន់ទំព័រ៖