ព្រះត្រៃបិដក ភាគ ៩៥
(ពួកព្រះអរិយៈ) ដឹង នូវចិត្តរបស់បុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលប្រកបដោយសុខវេទនា ដោយចេតោបរិយញ្ញាណ។ ពួកខន្ធដែលប្រកបដោយសុខវេទនា ជាបច្ច័យ នៃការពិចារណា នូវចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយសុខវេទនា។
[៥២២] ធម៌ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យ នៃធម៌ដែលប្រកបដោយទុក្ខវេទនា ដោយអារម្មណប្បច្ច័យ គឺទោសៈ កើតឡើង ព្រោះប្រារព្ធនូវទោសៈ មោហៈកើតឡើង មោហៈកើតឡើង ព្រោះប្រារព្ធនូវមោហៈ ដែលប្រកបដោយទុក្ខវេទនា ទោសៈកើតឡើង ទោសៈកើតឡើង ព្រោះប្រារព្ធនូវកាយវិញ្ញាណ ដែលច្រឡំដោយទុក្ខ មោហៈកើតឡើង ពួកខន្ធ ដែលប្រកបដោយទុក្ខវេទនា កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយទុក្ខវេទនា។
ID: 637828143054276121
ទៅកាន់ទំព័រ៖