ព្រះត្រៃបិដក ភាគ ៩៥

 [៥២៣] ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ នៃ​ធម៌​ដែល​ប្រកបដោយ​សុខវេទនា ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​លះបង់​ហើយ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​បាន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ឃើញច្បាស់​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា។ ពួក​ខន្ធ ដែល​ប្រកបដោយ​សុខវេទនា កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា។
 [៥២៤] ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​លះបង់​បាន​ហើយ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​បាន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ឃើញច្បាស់​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 637828143353975203
ទៅកាន់ទំព័រ៖