ព្រះត្រៃបិដក ភាគ ៩៥

ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ព្រមពៀង​ដោយចិត្ត ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​ចេ​តោ​បរិ​យញ្ញា​ណ។ ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ នៃ​ការពិចារណា​នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ពួក​ខន្ធ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា។
 [៥២៥] ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​បុគ្គល​ឲ្យ​ទាន សមាទានសីល ធើ្វ​ឧបោសថកម្ម ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ហើយ​ពិចារណា ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ចេញ​អំពី​ឈាន ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ចេញ​អំពី​មគ្គ ចេញ​អំពី​ផល ហើយ​ពិចារណា ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា។
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 637828143563662705
ទៅកាន់ទំព័រ៖