ព្រះត្រៃបិដក ភាគ ៩៥
ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលខ្លួនលះបង់បានហើយ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា ពិចារណានូវពួកកិលេស ដែលខ្លួនសង្កត់សង្កិនបានហើយ ដឹងនូវពួកកិលេស ដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា ហើយត្រេកអរ រីករាយ រាគៈ ដែលប្រកបដោយអទុក្ខមសុខវេទនា កើតឡើង ព្រោះប្រារព្ធនូវវត្ថុទាំងនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង។ (ពួកព្រះអរិយៈ) ដឹងនូវចិត្តរបស់បុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយចេតោបរិយញ្ញាណ។ អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ។បេ។ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ។ ពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637828143750694050
ទៅកាន់ទំព័រ៖