ព្រះត្រៃបិដក ភាគ ៩៥
ពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា។
[៥២៦] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យ នៃធម៌ដែលប្រកបដោយសុខវេទនា ដោយអារម្មណប្បច្ច័យ គឺពួកបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា ហើយពិចារណាដោយចិត្ត ដែលប្រកបដោយសុខវេទនា ចេញអំពីឈាន ដែលប្រកបដោយអទុក្ខមសុខវេទនា ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណា ដោយចិត្ត ដែលប្រកបដោយសុខវេទនា។ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលខ្លួនលះបង់ហើយ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយចិត្ត ដែលប្រកបដោយសុខវេទនា ពិចារណានូវពួកកិលេស ដែលខ្លួនសង្កត់សង្កិនបានហើយ ដឹងនូវពួកកិលេស ដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលប្រកបដោយសុខវេទនា ត្រេកអរ រីករាយ រាគៈ ដែលប្រកបដោយសុខវេទនា កើតឡើង ព្រោះប្រារព្ធនូវវត្ថុទាំងនោះ ទិដ្ឋិកើតឡើង។បេ។
ID: 637828143976266327
ទៅកាន់ទំព័រ៖