ព្រះត្រៃបិដក ភាគ ៩៥
ពួកខន្ធ ដែលប្រកបដោយសុខវេទនា កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា។
[៥២៧] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យ នៃធម៌ដែលប្រកបដោយទុក្ខវេទនា ដោយអារម្មណប្បច្ច័យ គឺទោមនស្ស របស់បុគ្គល អ្នកមានសេចក្តីស្តាយក្រោយ កើតឡើង ព្រោះឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា ទោមនស្សរបស់បុគ្គល អ្នកមានសេចក្តីស្តាយក្រោយ កើតឡើង ព្រោះលះបង់ឈាន ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកខន្ធ ដែលប្រកបដោយទុក្ខវេទនា កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា។
[៥២៨] ធម៌ ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយសុខវេទនា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធើ្វឧបោសថកម្ម ដោយចិត្ត ដែលប្រកបដោយសុខវេទនា ហើយធ្វើនូវកុសលនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ដោយចិត្ត ដែលប្រកបដោយសុខវេទនា
ID: 637828144234235192
ទៅកាន់ទំព័រ៖