ព្រះត្រៃបិដក ភាគ ៩៥

ហើយ​ពិចារណា ធ្វើ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខវេទនា ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ហើ​យតេ្រ​កអរ រីករាយ រាគៈ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​កុសល​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិ​កើតឡើង។បេ។
 [៥៣០] ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ។ សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៥៣១] ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ធ្វើ​នូវ​ពួក​កុសល​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ចេញ​អំពី​ឈាន ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ចេញ​អំពី​មគ្គ
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 637828144703894890
ទៅកាន់ទំព័រ៖