ព្រះត្រៃបិដក ភាគ ៩៥
ចេញអំពីផល ធ្វើនូវពួកកុសលនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា ហើយពិចារណា ធ្វើនូវពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយតេ្រកអរ រីករាយ ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា រាគៈ ដែលប្រកបដោយអទុក្ខមសុខវេទនា កើតឡើង ព្រោះធ្វើនូវពួកកុសលនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិកើតឡើង។បេ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៥៣២] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយសុខវេទនា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា ធ្វើនូវពួកកុសលនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ដោយចិត្ត ដែលប្រកបដោយសុខវេទនា ហើយពិចារណា ចេញអំពីឈាន ដែលប្រកបដោយអទុក្ខមសុខវេទនា ចេញអំពីមគ្គ ចេញអំពីផល ធ្វើនូវពួកកុសលនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ដោយចិត្ត ដែលប្រកបដោយសុខវេទនា
ID: 637828144913582479
ទៅកាន់ទំព័រ៖