ព្រះត្រៃបិដក ភាគ ៩៥

ហើយ​ពិចារណា ធ្វើ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា ហើយ​ត្រេកអរ រីករាយ រាគៈ ដែល​ប្រកបដោយ​សុខវេទនា កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​កុសល​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិ​កើតឡើង។បេ។
 [៥៣៣] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខ​វេទ​នា​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខ​វេទ​នា​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​គោត្រភូ ដែល​ប្រកបដោយ​សុខវេទនា ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ (ជា​បច្ច័យ) នៃ​មគ្គ មគ្គ (ជា​បច្ច័យ) នៃ​ផល ផល (ជា​បច្ច័យ) នៃ​ផល អនុលោម ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ប្រកបដោយ​សុខវេទនា ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ពួក​ខន្ធ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដែល​ប្រកបដោយ​សុខវេទនា ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 637828145147187883
ទៅកាន់ទំព័រ៖