ព្រះត្រៃបិដក ភាគ ៩៥
[៥៣៤] ធម៌ ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃការពិចារណា ដោយអនន្តរប្បច្ច័យ កាយវិញ្ញាណ ដែលច្រឡំដោយសុខ ជាបច្ច័យនៃវិបាកមនោធាតុ ដោយអនន្តរប្បច្ច័យ វិបាកមនោវិញ្ញាណធាតុ ដែលប្រកបដោយសុខវេទនា ជាបច្ច័យ នៃកិរិយាមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃភវង្គៈ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយអនន្តរប្បច្ច័យ កុសល និងអកុសល ដែលប្រកបដោយសុខវេទនា (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលប្រកបដោយអទុក្ខមសុខវេទនា កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
ID: 637828145366563528
ទៅកាន់ទំព័រ៖