ព្រះត្រៃបិដក ភាគ ៩៥
            
        
        
            
            
                
                 [៥៣៥] ធម៌ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយទុក្ខវេទនា ដោយអនន្តរប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយទុក្ខវេទនាមុនៗ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយទុក្ខវេទនាក្រោយៗ ដោយអនន្តរប្បច្ច័យ។
 [៥៣៦] ធម៌ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយអនន្តរប្បច្ច័យ គឺកាយវិញ្ញាណ ដែលច្រឡំដោយទុក្ខ ជាបច្ច័យនៃវិបាកមនោធាតុ ដោយអនន្តរប្បច្ច័យ ពួកខន្ធ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយអនន្តរប្បច្ច័យ។
 [៥៣៧] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយអនន្តរប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនាមុនៗ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនាក្រោយៗ ដោយអនន្តរប្បច្ច័យ
            
            
         
        
            
                ID: 637828145722366312 
                
            
            
                ទៅកាន់ទំព័រ៖