ព្រះត្រៃបិដក ភាគ ៩៥
អនុលោម ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃគោត្រភូ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈរបស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយអនន្តរប្បច្ច័យ។ ពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយអនន្តរប្បច្ច័យ។
[៥៣៨] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយសុខវេទនា ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយសុខវេទនា ដោយអនន្តរប្បច្ច័យ ការពិចារណា ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសុខវេទនា ដោយអនន្តរប្បច្ច័យ
ID: 637828146104710465
ទៅកាន់ទំព័រ៖