ព្រះត្រៃបិដក ភាគ ៩៥

វិបាក​មនោ​ធាតុ ជា​បច្ច័យ នៃ​វិបាក​មនោវិញ្ញាណ​ធាតុ ដែល​ប្រកបដោយ​សុខវេទនា ដោយ​អនន្តរ​ប្ប​ច្ច័​យ ភវ​ង្គៈ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ភវ​ង្គៈ ដែល​ប្រកបដោយ​សុខវេទនា ដោយ​អនន្តរ​ប្ប​ច្ច័​យ កុសល និង​អកុសល ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​ប្រកបដោយ​សុខវេទនា កិរិយា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ផល ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​បុគ្គល​កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ នៃ​ផល​សមាបត្តិ ដែល​ប្រកបដោយ​សុខវេទនា ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥៣៩] ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ការពិចារណា ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥៤០] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​ដូចជា​អនន្តរ​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 637828146368473390
ទៅកាន់ទំព័រ៖