ព្រះត្រៃបិដក ភាគ ៩៥

គឺ​ខន្ធ១ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ១ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ១ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ១ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៥៤៤] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ … ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ។ អញ្ញមញ្ញ​ប្ប​ច្ច័​យក្តី និស្សយ​ប្ប​ច្ច័​យក្តី ដូចគ្នានឹង​សហជាត​ប្ប​ច្ច័​យដែរ។
 [៥៤៥] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​ប្រកបដោយ​សុខវេទនា ហើយ​ឲ្យ​ទាន
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 637828146917575617
ទៅកាន់ទំព័រ៖