ព្រះត្រៃបិដក ភាគ ៩៥

សមាទានសីល ធ្វើ​ឧបោសថកម្ម ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា ញុំាង​ឈាន ដែល​ប្រកបដោយ​សុខវេទនា ឲ្យ​កើតឡើង ញុំាង​វិបស្សនា​ឲ្យ​កើតឡើង ញុំាង​មគ្គ​ឲ្យ​កើតឡើង ញុំាង​អភិញ្ញា​ឲ្យ​កើតឡើង ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង ដំឡើង​មានះ ប្រកាន់ទិដ្ឋិ។ នូវ​សីល ដែល​ប្រកបដោយ​សុខវេទនា … នូវ​សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា … បុគ្គល​អាស្រ័យ​នូវ​កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​សុខ ហើយ​ឲ្យ​ទាន ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា។ សេចក្តី​បំប្រួញ។ ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង។ បណ្ឌិត គប្បី​ធើ្វ (នូវ​សេចក្តី​ចូលចិត្ត) ថា ដំឡើង​មានះ ប្រកាន់ទិដ្ឋិ ដូ​ចេ្នះ ក្នុង​ធម៌​ទាំងឡាយ ដែល​មាន​សទ្ធា​ជាគម្រប់៥ ក្នុង​ធម៌​ទាំងឡាយ សល់​ពីនេះ បណ្ឌិត​មិន​គប្បី​ធ្វើ​ទេ។ បុគ្គល កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា និយាយ​ពាក្យ​កុហក និយាយ​ពាក្យ​ញុះញង់ និយាយ​ពាក្យ​អាក្រក់ និយាយ​ពាក្យ​រោយរាយ កាត់​ទី-ត លប​ឆក់​យកទ្រព្យគេ ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ១ ឈរ​ស្កាត់​ត្រង់​កណ្តាលផ្លូវ គប់​រកប្រពន្ធ​អ្នកដទៃ សម្លាប់​អ្នកស្រុក សម្លាប់​អ្នក​និគម។ សទ្ធា ដែល​ប្រកបដោយ​សុខវេទនា … សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា … កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​សទ្ធា ដែល​ប្រកបដោយ​សុខវេទនា នៃ​សីលៈ សុតៈ ចាគៈ
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 637828147111794457
ទៅកាន់ទំព័រ៖