ព្រះត្រៃបិដក ភាគ ៩៥

បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​សុខ និង​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៤៦] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ នៃ​ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​ប្រកបដោយ​សុខវេទនា ហើយ​ធ្វើខ្លួន​ឲ្យ​ក្តៅ ឲ្យ​ក្តៅ​សព្វ រង​នូវ​ទុក្ខ ដែល​មាន​កា​រសែ្វ​ងរ​កជា​មូល។ នូវ​សីល ដែល​ប្រកបដោយ​សុខវេទនា … នូវ​សុតៈ … ចាគៈ … បុគ្គល​អាស្រ័យ​នូវ​បញ្ញា ហើយ​ធ្វើខ្លួន​ឲ្យ​ក្តៅ ឲ្យ​ក្តៅ​សព្វ រង​នូវ​ទុក្ខ ដែល​មាន​កា​រសែ្វ​ងរ​កជា​មូល។ នូវ​រាគៈ ដែល​ប្រកបដោយ​សុខវេទនា … នូវ​មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា … បុគ្គល​អាស្រ័យ​នូវ​កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​សុខ ហើយ​សម្លាប់សត្វ។ កាន់​យក​ទ្រព្យ ដែលគេ​មិនបាន​ឲ្យ ដោយចិត្ត ដែល​ប្រកបដោយ​ទុក្ខវេទនា និយាយ​ពាក្យ​កុហក និយាយ​ពាក្យ​ញុះញង់ និយាយ​ពាក្យ​អាក្រក់ និយាយ​ពាក្យ​រោយរាយ កាត់​ទី-ត លប​ឆក់​យកទ្រព្យគេ ប្លន់​យកទ្រព្យគេ​ក្នុង​ផ្ទះ១ ឈរ​ស្កាត់​ត្រង់​កណ្តាលផ្លូវ គប់​រកប្រពន្ធ​អ្នកដទៃ សម្លាប់​អ្នកស្រុក
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 637828147353801998
ទៅកាន់ទំព័រ៖