ព្រះត្រៃបិដក ភាគ ៩៥

សម្លាប់​អ្នក​និគម ផ្តាច់​បង់​មាតា​ចាក​ជីវិត ផ្តាច់​បង់​បិតា​ចាក​ជីវិត ផ្តាច់​បង់​ព្រះអរហន្ត​ចាក​ជីវិត ញុំាង​លោហិត របស់​ព្រះ​តថាគត ឲ្យ​ពុរពង ដោយចិត្ត​ទ្រុស្ត បំបែក​សង្ឃ។ សទ្ធា ដែល​ប្រកបដោយ​សុខវេទនា … សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា … កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​សុខ (ជា​បច្ច័យ) នៃ​ទោសៈ។បេ។ នៃ​មោហៈ កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​ទុក្ខ និង​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៤៧] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​ប្រកបដោយ​សុខវេទនា ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ញុំាង​ឈាន ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ឲ្យ​កើតឡើង ញុំាង​វិបស្សនា​ឲ្យ​កើតឡើង
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 637828147578020439
ទៅកាន់ទំព័រ៖