ព្រះត្រៃបិដក ភាគ ៩៥

ញុំាង​មគ្គ​ឲ្យ​កើតឡើង ញុំាង​អភិញ្ញា​ឲ្យ​កើតឡើង ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង ដំឡើង​មានះ ប្រកាន់ទិដ្ឋិ។ នូវ​សីល ដែល​ប្រកបដោយ​សុខវេទនា … នូវ​សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា … អាស្រ័យ នូវ​កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​សុខ ហើយ​ឲ្យ​ទាន ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា។ សេចក្តី​បំប្រួញ។ ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង បុគ្គល​កាន់​យក​ទ្រព្យ ដែលគេ​មិនបាន​ឲ្យ ដោយចិត្ត ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា និយាយ​ពាក្យ​កុហក និយាយ​ពាក្យ​ញុះញង់ និយាយ​ពាក្យ​អាក្រក់ និយាយ​ពាក្យ​រោយរាយ កាត់​ទី-ត លប​ឆក់​យកទ្រព្យគេ ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ១ ឈរ​ស្កាត់​ត្រង់​កណ្តាលផ្លូវ គប់​រកប្រពន្ធ​អ្នកដទៃ សម្លាប់​អ្នកស្រុក សម្លាប់​អ្នក​និគម។ សទ្ធា ដែល​ប្រកបដោយ​សុខវេទនា … សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា … កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​សទ្ធា ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា នៃ​សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​សុខ និង​ពួក​ខន្ធ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 637828147755832957
ទៅកាន់ទំព័រ៖