ព្រះត្រៃបិដក ភាគ ៩៥

 [៥៤៨] ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស័្សយ។ បក​តូប​និស័្សយ គឺ​បុគ្គល​អាស្រ័យ​នូវ​ទោសៈ ហើយ​សម្លាប់សត្វ កាន់​យក​ទ្រព្យ ដែលគេ​មិនបាន​ឲ្យ ដោយចិត្ត ដែល​ប្រកបដោយ​ទុក្ខវេទនា។ សេចក្តី​បំប្រួញ។ បំបែក​សង្ឃ។ អាស្រ័យ​នូវ​មោហៈ និង​កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​ទុក្ខ ហើយ​សម្លាប់សត្វ កាន់​យក​ទ្រព្យ ដែលគេ​មិនបាន​ឲ្យ​ដោយចិត្ត ដែល​ប្រកបដោយ​ទុក្ខវេទនា។ សេចក្តី​បំប្រួញ។ បំបែក​សង្ឃ។ ទោសៈ មោហៈ កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​ទុក្ខ ជា​បច្ច័យ​នៃ​ទោសៈ មោហៈ កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​ទុក្ខ និង​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៤៩] ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស័្សយ គឺ​បុគ្គល​អាស្រ័យ​នូវ​ទោសៈ ហើយ​ឲ្យ​ទាន ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 637828147997094091
ទៅកាន់ទំព័រ៖