ព្រះត្រៃបិដក ភាគ ៩៥
ញុំាងសមាបត្តិ ឲ្យកើតឡើង បុគ្គលកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ដោយចិត្ត ដែលប្រកបដោយសុខវេទនា។ សេចក្តីបំប្រួញ។ សម្លាប់អ្នកនិគម។ នូវមោហៈ … អាស្រ័យនូវកាយវិញ្ញាណ ដែលច្រឡំដោយទុក្ខ ហើយឲ្យទាន ដោយចិត្ត ដែលប្រកបដោយសុខវេទនា។ សេចក្តីបំប្រួញ។ សម្លាប់អ្នកនិគម។ ទោសៈ មោហៈ កាយវិញ្ញាណ ដែលច្រឡំដោយទុក្ខ ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយសុខវេទនា។បេ។ នៃកាយវិញ្ញាណ ដែលច្រឡំដោយសុខ និងពួកខន្ធ ដែលប្រកបដោយសុខវេទនា ដោយឧបនិស្សយប្បច្ច័យ។
[៥៥០] ធម៌ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស័្សយ និងបកតូបនិស័្សយ។ បកតូបនិស័្សយ គឺបុគ្គលអាស្រ័យនូវទោសៈ ហើយឲ្យទាន ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា។ សេចក្តីបំប្រួញ។ សម្លាប់អ្នកនិគម។ នូវមោហៈ … អាស្រ័យនូវកាយវិញ្ញាណ ដែលច្រឡំដោយទុក្ខ ហើយឲ្យទាន ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា។ សេចក្តីបំប្រួញ។
ID: 637828148235062878
ទៅកាន់ទំព័រ៖