ព្រះត្រៃបិដក ភាគ ៩៥
សម្លាប់អ្នកនិគម។ ទោសៈ មោហៈ កាយវិញ្ញាណ ដែលច្រឡំដោយទុក្ខ ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយអទុក្ខមសុខវេទនា។បេ។ នៃសេចក្តីប្រាថ្នា និងពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយឧបនិស្សយប្បច្ច័យ។
[៥៥១] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស័្សយ អនន្តរូបនិស័្សយ និងបកតូបនិស័្សយ។ បកតូបនិស័្សយ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលប្រកបដោយអទុក្ខមសុខវេទនា ហើយឲ្យទាន ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា។ ប្រកាន់ទិដ្ឋិ នូវសីល ដែលប្រកបដោយអទុក្ខមសុខវេទនា … នូវសុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ … អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា។ សេចក្តីបំប្រួញ។ ញុំាងសមាបត្តិឲ្យកើតឡើង បុគ្គលកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ដោយចិត្ត ដែលប្រកបដោយអទុក្ខមសុខវេទនា។បេ។ សម្លាប់អ្នកនិគម។
ID: 637828148450547491
ទៅកាន់ទំព័រ៖