ព្រះត្រៃបិដក ភាគ ៩៥

សទ្ធា ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា (ជា​បច្ច័យ) នៃ​សទ្ធា ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា។ សេចក្តី​បំប្រួញ។ … ជា​បច្ច័យ​នៃ​សេចក្តី​ប្រាថ្នា និង​ពួក​ខន្ធ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៥២] ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស័្សយ អនន្ត​រូប​និស័្សយ និង​បក​តូប​និស័្សយ។ បក​តូប​និស័្សយ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ហើយ​ឲ្យ​ទាន ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា។បេ។ ដំឡើង​មានះ ប្រកាន់ទិដ្ឋិ នូវ​សីល ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា …។បេ។ … អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា។បេ។ ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង បុគ្គល​កាន់​យក​ទ្រព្យ ដែលគេ​មិនបាន​ឲ្យ ដោយចិត្ត ដែល​ប្រកបដោយ​សុខវេទនា។បេ។
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 637828148670397802
ទៅកាន់ទំព័រ៖