ព្រះត្រៃបិដក ភាគ ៩៥
សម្លាប់អ្នកនិគម។ សទ្ធា ដែលប្រកបដោយអទុក្ខមសុខវេទនា។បេ។ … សេចក្តីប្រាថ្នា កាយវិញ្ញាណ ដែលច្រឡំដោយសុខ ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយសុខវេទនា។បេ។ … នៃសេចក្តីប្រាថ្នា នៃកាយវិញ្ញាណ ដែលច្រឡំដោយសុខ និងពួកខន្ធ ដែលប្រកបដោយសុខវេទនា ដោយឧបនិស្សយប្បច្ច័យ។
[៥៥៣] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយទុក្ខវេទនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស័្សយ និងបកតូបនិស័្សយ។ បកតូបនិស័្សយ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលប្រកបដោយអទុក្ខមសុខវេទនា ហើយធ្វើខ្លួនឯងឲ្យក្តៅ ឲ្យក្តៅសព្វ រងនូវទុក្ខ ដែលមានការសែ្វងរកជាមូល។ … សីល ដែលប្រកបដោយអទុក្ខមសុខវេទនា …។ សេចក្តីបំប្រួញ។ … អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ដោយចិត្ត ដែលប្រកបដោយទុក្ខវេទនា។ សេចក្តីបំប្រួញ។ បំបែកសង្ឃ។ សទ្ធា ដែលប្រកបដោយអទុក្ខមសុខវេទនា
ID: 637828148894616916
ទៅកាន់ទំព័រ៖