ព្រះត្រៃបិដក ភាគ ៩៥

។បេ។ … សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​ទោសៈ នៃ​មោហៈ នៃ​កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​ទុក្ខ និង​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៥៤] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខ​វេទ​នា​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខ​វេទ​នា​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម ដែល​ប្រកបដោយ​សុខវេទនា (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៥៥៥] ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខ​វេទ​នា​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខ​វេទ​នា​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 637828149114940785
ទៅកាន់ទំព័រ៖