ព្រះត្រៃបិដក ភាគ ៩៥

 [៥៥៦] ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខ​វេទ​នា​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខ​វេទ​នា​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៥៥៧] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខវេទនា ជា​វិបាក ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 637828149355878265
ទៅកាន់ទំព័រ៖