ព្រះត្រៃបិដក ភាគ ៩៥

 [៥៥៨] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​ចេតនា ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​វិបាក ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៥៩] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​ចេតនា ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​វិបាក ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៦០] ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​វិបាក ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 637828149601816226
ទៅកាន់ទំព័រ៖