ព្រះត្រៃបិដក ភាគ ៩៥
[៥៦១] ធម៌ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាវិបាក ដោយកម្មប្បច្ច័យ។
[៥៦២] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាវិបាក ដោយកម្មប្បច្ច័យ។
[៥៦៣] ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយសុខវេទនា ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ដែលប្រកបដោយអទុក្ខមសុខវេទនា
ID: 637828149936369751
ទៅកាន់ទំព័រ៖