ព្រះត្រៃបិដក ភាគ ៩៥

ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខវេទនា ជា​វិបាក ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៦៤] ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​ចេតនា ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​វិបាក ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៦៥] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ១ ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ១។បេ។
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 637828150194963450
ទៅកាន់ទំព័រ៖