ព្រះត្រៃបិដក ភាគ ៩៥
[៥៦៦] ធម៌ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយទុក្ខវេទនា ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃខន្ធ២ ដោយវិបាកប្បច្ច័យ។បេ។ ដោយអទុក្ខមសុខវេទនា។បេ។ វិបាកក្ខន្ធ១ ដែលប្រកបដោយអទុក្ខមសុខវេទនា (ជាបច្ច័យ) នៃខន្ធ២។បេ។ ក្នុងខណៈ នៃបដិសន្ធិ។
[៥៦៧] ធម៌ ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយសុខវេទនា ដោយអាហារប្បច្ច័យ … ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ … ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
ហេតុមូលកៈ
[៥៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣
ID: 637828150474662587
ទៅកាន់ទំព័រ៖