ព្រះត្រៃបិដក ភាគ ៩៥
ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧។
[៥៧៦] ពាក្យថា សមនន្តរប្បច្ច័យ ឧបនិស្សយប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ ដូចេ្នះ មានវារៈ៧ ព្រោះអនន្តរប្បច្ច័យ។ ពាក្យថា សមនន្តរប្បច្ច័យ ឧបនិស្សយប្បច្ច័យ អាសេវនប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ ដូចេ្នះ មានវារៈ៣ ព្រោះអនន្តរប្បច្ច័យ។ ពាក្យថា សមនន្តរប្បច្ច័យ ឧបនិស្សយប្បច្ច័យ កម្មប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ ដូចេ្នះ មានវារៈ២ ព្រោះអនន្តរប្បច្ច័យ។ សមនន្តរប្បច្ច័យ ដូចគ្នានឹងអនន្តរប្បច្ច័យដែរ។
សហជាតអញ្ញមញ្ញនិស្សយមូលកៈ
[៥៧៧] ព្រោះសហជាតប្បច្ច័យ … ព្រោះអញ្ញមញ្ញប្បច្ច័យ … ក្នុងហេតុប្បច្ច័យ មានវារៈ៣ ព្រោះនិស្សយប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ID: 637828151803649627
ទៅកាន់ទំព័រ៖