ព្រះត្រៃបិដក ភាគ ៩៥
ពាក្យថា កម្មប្បច្ច័យ ដូចេ្នះ មានវារៈ៨ ព្រោះឧបនិស្សយប្បច្ច័យ។ ពាក្យថា អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ កម្មប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ ដូចេ្នះ មានវារៈ២ ព្រោះឧបនិស្សយប្បច្ច័យ។
អាសេវនមូលកៈ
[៥៨១] ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ព្រោះអាសេវនប្បច្ច័យ … ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣។ ពាក្យថា អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ ឧបនិស្សយប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ ដូចេ្នះ មានវារៈ៣ ព្រោះអាសេវនប្បច្ច័យ។
កម្មមូលកៈ
[៥៨២] ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ព្រោះកម្មប្បច្ច័យ … ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣
ID: 637828152331014787
ទៅកាន់ទំព័រ៖