ព្រះត្រៃបិដក ភាគ ៩៥
[៦០៨] ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ នអារម្មណប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៧។ សេចក្តីបំប្រួញ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ នអារម្មណប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៨ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣។
[៦០៩] ព្រោះនហេតុប្បច្ច័យ នអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ នូវមូលកៈ។ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ព្រោះននិស្សយប្បច្ច័យ … ក្នុងកម្មប្បច្ច័យ មានវារៈ៨។ ព្រោះនហេតុប្បច្ច័យ នអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ ក្នុងកម្មប្បច្ច័យ មានវារៈ៨ ព្រោះនឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោអត្ថិប្បច្ច័យ នោនត្ថិប្បច្ច័យ នោវិគតប្បច្ច័យ និងនោអវិគតប្បច្ច័យ។
ចប់ នហេតុមូលកៈ។
ID: 637828156805759782
ទៅកាន់ទំព័រ៖