ព្រះត្រៃបិដក ភាគ ៩៥
នត្ថិប្បច្ច័យ ដូចេ្នះ មានវារៈ៣ ព្រោះវិគតប្បច្ច័យ។ ពាក្យថា អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ ឧបនិស្សយប្បច្ច័យ កម្មប្បច្ច័យ នត្ថិប្បច្ច័យ ដូចេ្នះ មានវារៈ១ ព្រោះវិគតប្បច្ច័យ។
អវិគតមូលកៈ
[៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ព្រោះអវិគតប្បច្ច័យ … ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៨ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣។
[៤៨] ពាក្យថា អត្ថិប្បច្ច័យ ដូចេ្នះ មានវារៈ១៣ ព្រោះអវិគតប្បច្ច័យ។ ពាក្យថា និស្សយប្បច្ច័យ អត្ថិប្បច្ច័យ ដូចេ្នះ មានវារៈ១៣ ព្រោះអវិគតប្បច្ច័យ។ ពាក្យថា អធិបតិប្បច្ច័យ អត្ថិប្បច្ច័យ ដូចេ្នះ មានវារៈ៨ ព្រោះអវិគតប្បច្ច័យ។
ID: 637828050298182005
ទៅកាន់ទំព័រ៖