ព្រះត្រៃបិដក ភាគ ៩៥

វេទនា​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤៥៣] ធម៌​ដែល​ប្រកបដោយ​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា រមែង​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា ខន្ធ១ អាស្រ័យ​ខន្ធ២ ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៥៤] ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា រមែង​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​ទុក្ខវេទនា ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៥៥] ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា រមែង​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យគឺ ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 637828136023680811
ទៅកាន់ទំព័រ៖