ព្រះត្រៃបិដក ភាគ ៩៥

 [៥១៥] ធម៌ ដែល​ប្រកប​នឹង​ធម៌ ដែល​ប្រកបដោយ​សុខវេទនា និង​ប្រកបដោយ​សុខវេទនា រមែង​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ប្រកប​នឹង​ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា ខន្ធ១ ប្រកប​នឹង​ខន្ធ២។

ចប់ សម្បយុត្ត​វារៈ។


បញ្ហា​វារៈ


 [៥១៦] ធម៌ ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​សុខវេទនា ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ ហេតុ​ដែល​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥១៧] ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ ដែល​ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 637828142144868647
ទៅកាន់ទំព័រ៖