ព្រះត្រៃបិដក ភាគ ៩៥
សេចក្តីបំប្រួញ។ … ក្នុងនោអវិគតប្បច្ច័យ មានវារៈ៨។
ចប់ នហេតុមូលកៈ។
ការរាប់បច្ចនីយៈ របស់កុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា មូលកៈទាំងអស់ បណ្ឌិត កាលមិនភាន់ច្រឡំ ចំពោះការរាប់នេះ គប្បីកាន់យកយ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៦០៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនអាហារប្បច្ច័យ មានវារៈ៣ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ ដូចេ្នះ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ ព្រោះហេតុប្បច្ច័យ។
ID: 637828156337009278
ទៅកាន់ទំព័រ៖