ព្រះត្រៃបិដក ភាគ ៩៦
អភិធម្មបិដក
បដ្ឋាន តតិយភាគ
វិបាកត្តិកៈ
បដិច្ចវារៈ
[១] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១។បេ។ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ។បេ។ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយ កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយ ក្នុងខណៈនៃបដិសន្ធិ។ វិបាកក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិបាកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។
ID: 637828472261136119
ទៅកាន់ទំព័រ៖