ព្រះត្រៃបិដក ភាគ ៩៦
[២៦] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះអាហារប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះឥន្រ្ទិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ១៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ១៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ១៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ១៣ ក្នុងឈានប្បច្ច័យ មានវារៈ១៣ ក្នុងមគ្គប្បច្ច័យ មានវារៈ១៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
[២៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិតគប្បីរាប់ដូចជាការរាប់នូវកុសលត្តិកៈដែរ។
ID: 637828475006972555
ទៅកាន់ទំព័រ៖