ព្រះត្រៃបិដក ភាគ ៩៦
ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិររូប ... អាហារសមុដ្ឋានរូប ... ឧតុសមុដ្ឋានរូប អាស្រ័យមហាភូត១ ...។ ខន្ធ៣ អាស្រ័យអនុបាទិន្នុបាទានិយធម៌។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង។
[១៨៩] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺអាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ... ខន្ធ៣ក្តី វត្ថុក្តី អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ អាស្រ័យមហាភូត១ ... មហាភូត២ អាស្រ័យមហាភូត២ មហាភូត១ របស់ពួកអសញ្ញសត្វ ...។ ពាហិររូប អាស្រ័យអនុបាទិន្នុបាទានិយធម៌ ... អាហាររូប ... ឧតុសមុដ្ឋានរូប ...។ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌។
ID: 637828508193957840
ទៅកាន់ទំព័រ៖