ព្រះត្រៃបិដក ភាគ ៩៦

 [១៩០] អាស្រ័យ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ... ព្រោះ​និស្សយ​ប្ប​ច្ច័​យ។ មាន​បញ្ហា៩។ ... ព្រោះ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៩១] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ អាស្រ័យ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​បុរេ​ជាត​ប្ប​ច្ច័​យ។ មាន​បញ្ហា៣។
 [១៩២] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ អាស្រ័យ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ​អាស្រ័យ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១។ អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ អាស្រ័យ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ​អាស្រ័យ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ១។
 [១៩៣] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ អាស្រ័យ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​កម្ម​ប្ប​ច្ច័​យ។ មាន​បញ្ហា៩ ដូចជា​ក្នុង​ហេតុ​ប្ប​ច្ច័​យដែរ។
 [១៩៤] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ អាស្រ័យ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​វិបាក​ប្ប​ច្ច័​យ គឺ​ខន្ធ៣។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637828508499426552
ទៅកាន់ទំព័រ៖