ព្រះត្រៃបិដក ភាគ ៩៦
អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺអាស្រ័យមហាភូត១ ... ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺខន្ធ៣ អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធ១ ដែលជាវិបាក។ មានបញ្ហា៩។
[១៩៥] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអាហារប្បច្ច័យ។បេ។ ព្រោះឥន្រ្ទិយប្បច្ច័យ ព្រោះឈានប្បច្ច័យ ព្រោះមគ្គប្បច្ច័យ ព្រោះសម្បយុត្តប្បច្ច័យ ព្រោះវិប្បយុត្តប្បច្ច័យ ព្រោះអត្ថិប្បច្ច័យ ព្រោះនត្ថិប្បច្ច័យ ព្រោះវិគតប្បច្ច័យ ព្រោះអវិគតប្បច្ច័យ។ បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាបដិច្ចវារៈ ក្នុងកុសលត្តិកៈ ដែលលោកឲ្យពិស្តារហើយ តាមលំអាននៃការស្វាធ្យាយដែរ។
[១៩៦] វារៈ៩ ក្នុងហេតុប្បច្ច័យ វារៈ៣ ក្នុងអារម្មណប្បច្ច័យ វារៈ៥ ក្នុងអធិបតិប្បច្ច័យ វារៈ៣ ក្នុងអនន្តរប្បច្ច័យ វារៈ៣ ក្នុងសមនន្តរប្បច្ច័យ វារៈ៩ ក្នុងសហជាតប្បច្ច័យ វារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ៩ ក្នុងនិស្សយប្បច្ច័យ
ID: 637828508731499627
ទៅកាន់ទំព័រ៖