ព្រះត្រៃបិដក ភាគ ៩៦
កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ ... កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដែលជាអហេតុកៈ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
[១៩៨] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១ ជាអហេតុកៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី មហាភូត១ ដែលជាអនុបាទានិយៈក្តី អាស្រ័យខន្ធ២ ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិររូប... អាហារសមុដ្ឋានរូប ...
ID: 637828509231355661
ទៅកាន់ទំព័រ៖