ព្រះត្រៃបិដក ភាគ ៩៦
អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[១៩៩] អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដែលជាអហេតុកៈផង មហាភូតទាំងឡាយផង។
[២០០] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺកដត្តារូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យមហាភូត១ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពាហិររូប អាស្រ័យមហាភូត១ ...
ID: 637828509504949432
ទៅកាន់ទំព័រ៖