ព្រះត្រៃបិដក ភាគ ៩៦
ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជាអនុបាទិន្នអនុបាទានិយៈ អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។
[២០២] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអនន្តរប្បច្ច័យ។បេ។ ... ព្រោះនសមនន្តរប្បច្ច័យ ព្រោះនអញ្ញមញ្ញប្បច្ច័យ ព្រោះនឧបនិស្សយប្បច្ច័យ ព្រោះនបុរេជាតប្បច្ច័យ ព្រោះនបច្ឆាជាតប្បច្ច័យ ព្រោះនអាសេវនប្បច្ច័យ។ អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធ១ ដែលជាវិបាក។ សេចក្តីបំប្រួញ។
[២០៣] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នុបាទានិយចេតនា អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពាហិររូប ... អាហារសមុដ្ឋានរូប ...
ID: 637828510018725536
ទៅកាន់ទំព័រ៖